© Khmer Angkor Academy - sophearithput168

អត្ថបទ

ការរៀបចំអត្ថបទ និងការដាក់ទ្រង់ទ្រាយ (Text Formatting)

HTML ផ្តល់ជូននូវ Tags ជាច្រើនសម្រាប់រៀបចំអត្ថបទ មិនថាតែជាចំណងជើង កថាខណ្ឌ ឬការតុបតែងអក្សរ (ដូចជាដិត ឬទ្រេត) នោះទេ។


១. ចំណងជើង (Headings: h1 ដល់ h6)

HTML មានចំណងជើង ៦ កម្រិត គឺពី <h1> (ធំបំផុត និងសំខាន់បំផុត) ដល់ <h6> (តូចបំផុត)។

ហេតុអ្វី Heading សំខាន់? Google និង Search Engines ប្រើប្រាស់ Heading ដើម្បីយល់ពីរចនាសម្ព័ន្ធនៃអត្ថបទរបស់អ្នក។ អ្នកគួរតែមាន <h1> តែមួយគត់ ក្នុងមួយទំព័រ សម្រាប់ជាចំណងជើងធំ។ បន្ទាប់មកប្រើ <h2> សម្រាប់ចំណងជើងរង និង <h3> ជាបន្តបន្ទាប់។


២. ការតុបតែងអក្សរ (Formatting Elements)

ខាងក្រោមនេះគឺជា Tags សំខាន់ៗ ដែលអ្នកតែងតែប្រើប្រាស់ ដើម្បីសង្កត់ន័យ ឬតុបតែងអត្ថបទ៖

  • <b> (Bold Text): គ្រាន់តែធ្វើអោយអក្សរដិតធម្មតា សម្រាប់ទាក់ទាញភ្នែក។
  • <strong> (Important Text): ធ្វើអោយអក្សរដិត ព្រមទាំង ប្រាប់ទៅ Google ថាពាក្យនេះជាពាក្យគន្លឹះសំខាន់! (ប្រើមួយនេះល្អជាង b)។
  • <i> (Italic Text): គ្រាន់តែធ្វើអោយអក្សរទ្រេត។
  • <em> (Emphasized Text): ធ្វើអោយអក្សរទ្រេត និងសង្កត់សំឡេងន័យ។
  • <u> (Underline): គូសបន្ទាត់ពីក្រោមអត្ថបទ (កម្រប្រើ ព្រោះវាច្រឡំជាមួយ Link)។
  • <mark> (Marked/Highlighted): រំលេចអត្ថបទដោយផ្ទៃពណ៌លឿង ដូចជាយើងប្រើហ្វឺតគូសពីលើ (Highlighter)។
  • <del> (Deleted): គូសបន្ទាត់ឆូតខ្វែងកណ្តាលពាក្យ (ប្រើសម្រាប់បញ្ជាក់ការបញ្ចុះតម្លៃជាដើម)។
  • <ins> (Inserted): គូសបន្ទាត់ពីក្រោម បញ្ជាក់ពីការបញ្ចូលពាក្យថ្មី។

៣. អក្សរលើ និងអក្សរក្រោម (Subscript & Superscript)

ប្រើសម្រាប់សរសេររូបមន្តគីមី និងគណិតវិទ្យា៖

  • <sub> (Subscript): ធ្វើអោយអក្សរលោតចុះមកក្រោមបន្តិច ដូចជា H2O (ទឹក)។
  • <sup> (Superscript): ធ្វើអោយអក្សរលោតទៅខាងលើ ដូចជា X2 + Y2

៤. ការរក្សាទម្រង់អត្ថបទដើម (The <pre> Element)

នៅក្នុង HTML ធម្មតា ប្រសិនបើអ្នកវាយដកឃ្លា ១០ ដង ឬចុះបន្ទាត់ ៥ ដង Browser នឹងលុបវាចោលនៅសល់តែដកឃ្លាមួយប៉ុណ្ណោះ! នេះហៅថា Whitespace Collapsing។

ប្រសិនបើអ្នកចង់រក្សាការចុះបន្ទាត់ និងការដកឃ្លាអោយនៅដដែល (ដូចជាការសរសេរកំណាព្យ ឬកូដកុំព្យូទ័រ) អ្នកត្រូវប្រើ Tag <pre> (Preformatted Text)។