© Khmer Angkor Academy - sophearithput168

ទ្រង់ទ្រាយ​អត្ថបទ

ការរៀបចំទម្រង់កូដ (HTML Formatting & Whitespace)

ការសរសេរកូដអោយមានរបៀបរៀបរយ ជួយអោយយើងងាយស្រួលរកកំហុស (Debug) និងងាយស្រួលអោយអ្នកដទៃ (ឬក្រុមការងារ) អានយល់។ ទោះបីជាអ្នកសរសេរញាត់គ្នាក៏វិបសាយដើរដែរ ប៉ុន្តែអ្នកនឹងឈឺក្បាលពេលត្រលប់មកអានវាម្តងទៀតនៅ ៣ខែក្រោយ!


១. ការបាត់បង់ដកឃ្លា (Whitespace Collapsing)

ច្បាប់ដ៏ចម្លែកមួយរបស់ HTML គឺ រាល់ការដកឃ្លា (Space) និងការចុះបន្ទាត់ (Enter) ច្រើនដង នឹងត្រូវបាន Browser លុបចោល ដោយរក្សាទុកត្រឹមតែ ១ ដកឃ្លា ប៉ុណ្ណោះ។

បើអ្នកចង់ដកឃ្លាធំ (១ Tab) អ្នកត្រូវប្រើ Entity &nbsp;&nbsp;&nbsp;&nbsp; (Non-breaking space)។ បើចង់ចុះបន្ទាត់ត្រូវប្រើ <br>


២. ការរៀបចំដកឃ្លាក្នុងកូដ (Indentation)

ដើម្បីអោយកូដងាយស្រួលអាន អ្នកជំនាញតែងតែអនុវត្តច្បាប់៖ "នៅពេលដែល Element មួយស្ថិតនៅខាងក្នុង Element មួយទៀត (Nested) វាត្រូវតែរុញចូលក្នុង (Tab) បន្តិច"

<html>
  <body>
    <div>
      <p>មើលទៅមានរបៀបរៀបរយណាស់!</p>
    </div>
  </body>
</html>

៣. ការប្រើប្រាស់ Tag <pre>

ចុះបើអ្នកចង់បង្ហាញកូដកុំព្យូទ័រ ឬកំណាព្យ ដែលតម្រូវអោយរក្សាការចុះបន្ទាត់ និងដកឃ្លាអោយនៅដដែល? ដំណោះស្រាយគឺការប្រើ Tag <pre> (Preformatted Text)។

ដំណោះស្រាយស្វ័យប្រវត្តិ៖ នៅក្នុងកម្មវិធី VS Code អ្នកអាចចុច Shift + Alt + F វានឹងរៀបចំកូដអ្នកអោយមានរបៀបរៀបរយ ដោយស្វ័យប្រវត្តិក្នុងមួយពព្រិចភ្នែក!