© Khmer Angkor Academy - sophearithput168

រចនា​សម្ព័ន្ធ

រចនាសម្ព័ន្ធ និងច្បាប់ក្បួនរបស់ CSS (Syntax)

ការសរសេរ CSS គឺងាយស្រួលយល់ណាស់។ វាមានទម្រង់្បាប់ច្បាស់លាស់មួយ ដែលមានផ្នែកសំខាន់ពីរគឺ Selector (អ្នកជ្រើសរើស) និង Declaration Block (ប្រអប់ប្រកាស)។


ការពន្យល់លម្អិត

h1 {
  color: blue;
  font-size: 20px;
}
  • Selector (h1)៖ ជាអ្នកចង្អុលមុខ ថាតើ Elements មួយណានៅក្នុង HTML ដែលអ្នកចង់យកមកតុបតែង។
  • Declaration Block ({ ... })៖ ត្រូវស្ថិតនៅក្នុងរង្វង់ក្រចកទង្កៀប { }។ ក្នុងប្រអប់នេះ អ្នកអាចប្រកាសការកំណត់បានចំនួនប៉ុន្មានក៏បានដែរ។
  • Property (color)៖ លក្ខណៈដែលអ្នកចង់កែប្រែ ដូចជាពណ៌ ទំហំ កម្ពស់។
  • Value (blue)៖ តម្លៃដែលអ្នកផ្តល់អោយលក្ខណៈនោះ។
  • សញ្ញាខណ្ឌ៖ ត្រូវខណ្ឌ Property និង Value ដោយសញ្ញាចុចពីរ : ហើយដាច់ខាតត្រូវបញ្ចប់បន្ទាត់នីមួយៗដោយសញ្ញាចំណុចក្បៀស ; ជានិច្ច!

ការសរសេរចំណាំក្នុង CSS (Comments)

ដូចគ្នានឹង HTML ដែរ អ្នកអាចសរសេរអក្សរចំណាំនៅក្នុង CSS ដើម្បីពន្យល់កូដខ្លួនឯងបាន។ កម្មវិធី Browser នឹងមើលមិនឃើញវាទេ។ នៅក្នុង CSS យើងប្រើសញ្ញា /* សម្រាប់បើក និង */ សម្រាប់បិទ។

កំហុសដែលឧស្សាហ៍ជួប៖ អ្នករៀនថ្មីៗភាគច្រើនតែងតែភ្លេចសញ្ញា ; នៅខាងចុងបន្ទាត់។ ប្រសិនបើអ្នកភ្លេចសញ្ញានេះ កូដបន្ទាត់បន្ទាប់របស់អ្នកទាំងប៉ុន្មាន នឹងមិនដំណើរការទេ!