អំពី Selector
អ្នកជ្រើសរើស (CSS Selectors)
Selector ប្រើសម្រាប់ "ចង្អុលមុខ" Elements នៅក្នុង HTML ថាអ្នកចង់យកមួយណាទៅតុបតែង។ ការស្ទាត់ជំនាញប្រើប្រាស់ Selectors គឺជាគ្រឹះដ៏សំខាន់បំផុតរបស់ CSS!
១. Element Selector (ជ្រើសរើសតាមឈ្មោះ Tag)
វាងាយស្រួលបំផុត! គ្រាន់តែវាយឈ្មោះ Tag (ឧទាហរណ៍ p, h1, div) វានឹងជ្រើសរើសគ្រប់ Elements ដែលមានឈ្មោះនោះ នៅក្នុងទំព័រទាំងមូល។
២. Class Selector (ជ្រើសរើសតាម .)
Class Selector ប្រើ សញ្ញាចុច (.) នៅពីមុខឈ្មោះ Class។ នេះគឺជាវិធីដែលគេនិយមប្រើជាងគេបំផុត ព្រោះអ្នកអាចផ្តល់ឈ្មោះ Class ទៅអោយ Element ណាមួយក៏បានតាមចិត្តចង់។
៣. ID Selector (ជ្រើសរើសតាម #)
ID Selector ប្រើ សញ្ញាទន្សាយ (#)។ ខុសពី Class ដែលប្រើបានច្រើនដង ID អាចប្រើបាន តែម្តងគត់ ក្នុងមួយទំព័រ! វាប្រៀបដូចជាអត្តលេខរបស់មនុស្សអញ្ចឹង។
៤. Selectors កម្រិតខ្ពស់ដែលអ្នកគួរស្គាល់
- Universal Selector (
*)៖ ជ្រើសរើស គ្រប់យ៉ាង ទាំងអស់នៅលើវិបសាយ! គេច្រើនប្រើសម្រាប់លុប Margin លំនាំដើមចោល។ - Grouping Selector (
,)៖ ប្រសិនបើh1,h2, និងpមានពណ៌ដូចគ្នា អ្នកអាចសរសេររួមគ្នាបាន៖h1, h2, p { color: red; }ដើម្បីសន្សំកូដ។ - Descendant Selector (
ដកឃ្លា)៖ ឧទាហរណ៍div pមានន័យថា ជ្រើសរើសយកតែកថាខណ្ឌpណា ដែលរស់នៅខាងក្នុងdivប៉ុណ្ណោះ!
