© Khmer Angkor Academy - sophearithput168

ពណ៌​នៅ​ក្នុង CSS

ការប្រើប្រាស់ពណ៌ (CSS Colors)

CSS អនុញ្ញាតអោយអ្នកកំណត់ពណ៌អក្សរ (color), ពណ៌ផ្ទៃខាងក្រោយ (background-color) និងពណ៌ស៊ុម (border-color) បានរាប់លានពណ៌។ មានវិធីច្រើនយ៉ាងក្នុងការហៅឈ្មោះពណ៌។


១. ប្រើឈ្មោះពណ៌ (Color Names)

អ្នកអាចវាយបញ្ចូលឈ្មោះពណ៌ជាភាសាអង់គ្លេសផ្ទាល់តែម្តង ដូចជា red, blue, green (HTML គាំទ្រឈ្មោះពណ៌ចំនួន ១៤០)។ ងាយស្រួល តែមិនអាចរកពណ៌ប្លែកៗបានទេ។


២. ប្រើកូដ Hex (Hexadecimal Values)

Hex គឺជាវិធីពេញនិយមបំផុតនៅក្នុងការបង្កើត Website អាជីព។ វាផ្តើមដោយសញ្ញា # និងតាមពីក្រោយដោយលេខ/អក្សរ ៦ខ្ទង់។ ២ខ្ទង់ដំបូងតំណាងអោយ ក្រហម (R), ២កណ្តាលតំណាងអោយ បៃតង (G), និង ២ចុងក្រោយតំណាងអោយ ខៀវ (B)។ ឧទាហរណ៍ #FF0000 គឺពណ៌ក្រហម។


៣. ប្រើកូដ RGB និង RGBA (ភាពថ្លា Transparency)

RGB តំណាងអោយ Red, Green, Blue។ តម្លៃនីមួយៗគឺពី 0 ដល់ 255។

ចំណុចពិសេសគឺ RGBA ដោយបន្ថែមអក្សរ 'A' (Alpha) ដែលអនុញ្ញាតអោយអ្នកកំណត់កម្រិត ថ្លា ពី 0.0 (ថ្លាទាំងស្រុង មើលមិនឃើញ) ដល់ 1.0 (ច្បាស់ធម្មតា)។

ភាពខុសគ្នារវាង RGBA និង opacity បើអ្នកប្រើ opacity: 0.5; នោះទាំងផ្ទៃខាងក្រោយ ទាំងអក្សរនៅខាងក្នុង នឹងប្រែជាថ្លាទាំងអស់។ តែបើអ្នកប្រើ background-color: rgba(255,0,0, 0.5); នោះថ្លាតែផ្ទៃខាងក្រោយទេ ចំណែកអក្សរនៅច្បាស់ល្អ!