បញ្ជី
ការបង្កើតបញ្ជី (HTML Lists)
បញ្ជី (Lists) ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគេហទំព័រ សម្រាប់រៀបរាប់ពីចំណុចនីមួយៗ ដូចជាបញ្ជីរាយមុខម្ហូប ឬបញ្ជីទិញទំនិញ។ អ្នកក៏អាចប្រើវាសម្រាប់បង្កើតរបារម៉ឺនុយ (Navigation Menu) ផងដែរ ដោយប្រើ CSS ជំនួយនៅពេលក្រោយ។
១. បញ្ជីគ្មានលេខរៀង (Unordered List)
បញ្ជីគ្មានលេខរៀង នឹងបង្ហាញជាចំណុចខ្មៅៗ (Bullets) នៅពីមុខ។ យើងប្រើ <ul> ដើម្បីផ្តើមបញ្ជី និងប្រើ <li> (List Item) សម្រាប់បញ្ជាក់ពីធាតុនីមួយៗនៅក្នុងបញ្ជីនោះ។
២. បញ្ជីមានលេខរៀង (Ordered List)
បញ្ជីមានលេខរៀង នឹងបង្ហាញជាលេខ 1, 2, 3 ជាស្វ័យប្រវត្តិ។ វាស័ក្តិសមបំផុតសម្រាប់ការរៀបរាប់ពី ជំហាននៃការធ្វើអ្វីមួយ តាមលំដាប់លំដោយ។ យើងប្រើ <ol> ដើម្បីផ្តើមបញ្ជី ចំណែកឯ <li> គឺប្រើដូចគ្នា។
៣. ការប្រើប្រាស់ type និង start Attribute
នៅក្នុង <ol> អ្នកមិនចាំបាច់ប្រើលេខ 1, 2, 3 ជានិច្ចទេ។ អ្នកអាចប្តូរវាបានតាមរយៈ type Attribute ដូចជា៖
type="1": លេខ (លំនាំដើម)type="A": អក្សរធំ A, B, Ctype="a": អក្សរតូច a, b, ctype="I": លេខរ៉ូម៉ាំងធំ I, II, III
លើសពីនេះ ប្រសិនបើអ្នកចង់អោយវាចាប់ផ្តើមរាប់ពីលេខ ៥ ទៅ អ្នកអាចប្រើ start="5" បានទៀតផង! អ្នកអាចថែម reversed Attribute ពីក្រោយ ដើម្បីរាប់ថយក្រោយ (ឧ. 5, 4, 3) ផងដែរ!
៤. បញ្ជីពិពណ៌នា (Description List)
Description List គឺខុសប្លែកពីគេបន្តិច។ វាគ្មានសញ្ញាចុច ឬលេខរៀងទេ ប៉ុន្តែវាប្រើសម្រាប់ពន្យល់ពីពាក្យនីមួយៗ (ដូចវចនានុក្រម)។
<dl>: (Description List) ក្តោបបញ្ជីទាំងមូល។<dt>: (Description Term) ពាក្យដែលត្រូវពន្យល់។<dd>: (Description Data) អត្ថបទពន្យល់ន័យរបស់ពាក្យនោះ (វានឹងរុញចូលក្នុងបន្តិចដោយស្វ័យប្រវត្តិ)។
