អំពី HTML
តើ HTML ជាអ្វី?
HTML (Hyper Text Markup Language) គឺជាភាសាមូលដ្ឋានគ្រឹះបំផុតសម្រាប់បង្កើតគេហទំព័រ (Website)។ គ្រប់គេហទំព័រទាំងអស់នៅលើពិភពលោក ទោះបីជាបង្កើតឡើងដោយបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ក៏ចុងក្រោយត្រូវតែបំប្លែងទៅជា HTML ដើម្បីអោយ Web Browser អាចអានដឹង។
អ្នកអាចស្រមៃថា HTML ប្រៀបដូចជា គ្រោងឆ្អឹងនៃផ្ទះ មួយដែលជួយបញ្ឈរទម្រង់អោយរឹងមាំ ខណៈពេលដែល CSS គឺជាថ្នាំពណ៌ដែលលាបអោយផ្ទះមានភាពស្រស់ស្អាត ហើយ JavaScript គឺជាប្រព័ន្ធភ្លើងនៅក្នុងផ្ទះ។
ប្រវត្តិត្រួសៗ និង HTML5
HTML ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩១ ដោយលោក Tim Berners-Lee។ បច្ចុប្បន្ននេះ យើងកំពុងប្រើប្រាស់ជំនាន់ទី ៥ គឺ HTML5 ដែលត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០១៤។ HTML5 បានបន្ថែមលក្ខណៈពិសេសជាច្រើន ដូចជាការគាំទ្រវីដេអូ សំឡេង និងគំនូរ ផ្ទាល់ដោយមិនបាច់ដំឡើងកម្មវិធីជំនួយ (Plugins ដូចជា Flash ពីមុន)។
តើ HTML ប្រើសម្រាប់ធ្វើអ្វីខ្លះ?
យើងប្រើប្រាស់ HTML ដើម្បីប្រាប់ Web Browser (ដូចជា Chrome, Safari, Firefox) ថាតើមាតិកានីមួយៗមានតួនាទីជាអ្វី។ ឧទាហរណ៍៖
- កំណត់ថា នេះគឺជាចំណងជើង នៃអត្ថបទ។
- កំណត់ថា នេះគឺជាកថាខណ្ឌ ដែលមានផ្ទុកអត្ថបទវែងៗ។
- កំណត់ថា នេះគឺជារូបភាព ឬ វីដេអូ។
- កំណត់ថា នេះគឺជាតំណភ្ជាប់ (Link) ដើម្បីចុចលោតទៅទំព័រផ្សេងទៀត។
ឧទាហរណ៍សាមញ្ញនៃ HTML
ខាងក្រោមនេះគឺជាកូដ HTML ដ៏សាមញ្ញមួយ។ សូមអ្នកសង្កេតមើលពីរបៀបដែលគេប្រើសញ្ញា < > ដើម្បីសម្គាល់ពាក្យនីមួយៗ ដែលយើងហៅវាថា Tag។
ការពន្យល់លម្អិតអំពីកូដខាងលើ៖
<h1>: (Heading 1) ប្រើសម្រាប់បង្កើតចំណងជើងធំបំផុត។ អក្សរដែលនៅចន្លោះ<h1>និង</h1>នឹងមានទំហំធំ និងដិត។<p>: (Paragraph) ប្រើសម្រាប់បង្កើតកថាខណ្ឌ។ រាល់អត្ថបទដែលនៅក្នុងនេះ នឹងត្រូវបានរៀបចំជាកថាខណ្ឌដាច់ៗពីគ្នាស្អាតបាត។
