Entity
និមិត្តសញ្ញាពិសេស (HTML Entities & Emojis)
នៅក្នុង HTML មានសញ្ញាមួយចំនួន (ដូចជា < និង >) ត្រូវបានបម្រុងទុកសម្រាប់សរសេរកូដ Tags។ ប្រសិនបើអ្នកចង់សរសេររូបសញ្ញា "ធំជាង" ឬ "តូចជាង" ជាអក្សរធម្មតានៅលើអេក្រង់ អ្នកមិនអាចសរសេរវាចំៗបានទេ ព្រោះ Browser នឹងគិតថាវាជាការចាប់ផ្តើម Tag ថ្មីបាត់ទៅហើយ ដែលធ្វើអោយកូដ Error។
១. របៀបប្រើប្រាស់ HTML Entities
ដើម្បីបង្ហាញសញ្ញាពិសេសទាំងនោះ អ្នកត្រូវប្រើ Entity Name (ឬ Entity Number) ដែលតែងតែផ្តើមដោយសញ្ញា & និងបញ្ចប់ដោយសញ្ញា ; ជានិច្ច។
ខាងក្រោមនេះគឺជានិមិត្តសញ្ញា ដែលអ្នកអភិវឌ្ឍន៍ប្រើប្រាស់ញឹកញាប់បំផុត៖
<(Less than) : បង្ហាញសញ្ញា តូចជាង (<)>(Greater than) : បង្ហាញសញ្ញា ធំជាង (>)&(Ampersand) : បង្ហាញសញ្ញា និង (&)©(Copyright) : បង្ហាញសញ្ញា រក្សាសិទ្ធិ (©)®(Registered) : បង្ហាញសញ្ញា ម៉ាកដែលបានចុះបញ្ជី (®)™(Trade mark) : បង្ហាញសញ្ញា ម៉ាកពាណិជ្ជកម្ម (™)€(Euro) : បង្ហាញសញ្ញា លុយអឺរ៉ូ (€) (Non-breaking space) : បង្ហាញការដកឃ្លាធំមួយ ដែលមិនអនុញ្ញាតអោយដាច់បន្ទាត់ពីគ្នា។
២. ការប្រើប្រាស់ Emojis 😊 នៅក្នុង HTML
Emojis ក៏ជាតួអក្សរពិសេស (UTF-8 Characters) ដូចជាអក្សរខ្មែរដែរ! ដូច្នេះអ្នកអាចប្រើវាដោយសេរីនៅក្នុងឯកសារ HTML របស់អ្នកបាន អោយតែអ្នកបានកំណត់ <meta charset="UTF-8"> នៅក្នុងក្បាលទំព័រ។
អ្នកអាចប្រើ Keyboard កុំព្យូទ័រដើម្បីវាយបញ្ចូល (ចុច Windows + ចុច(.) សម្រាប់ Windows ឬ Cmd + Ctrl + Space សម្រាប់ Mac)។
