© Khmer Angkor Academy - sophearithput168

អត្ថបទ

ការរៀបចំអត្ថបទ (CSS Text & Typography)

ការរចនាអក្សរ គឺជាសិល្បៈដ៏សំខាន់បំផុតមួយនៅក្នុងការបង្កើត Website។ CSS មានមុខងាររាប់សិប ដែលអនុញ្ញាតអោយអ្នកកំណត់ការតម្រឹម កាត់បន្ទាត់ ឬដាក់ស្រមោលអោយអត្ថបទបានយ៉ាងងាយ។


១. ការតម្រឹមអត្ថបទ (Text Alignment)

text-align ត្រូវបានប្រើសម្រាប់តម្រឹមអក្សរ ដូចដែលអ្នកធ្លាប់ធ្វើក្នុង Microsoft Word ដែរ។

  • left : តម្រឹមឆ្វេង (លំនាំដើម)
  • right : តម្រឹមស្តាំ
  • center : តម្រឹមកណ្តាល
  • justify : តម្រឹមអោយស្មើគែមសងខាង (ល្អបំផុតសម្រាប់អត្ថបទព័ត៌មានវែងៗ)

២. ការលុបបន្ទាត់ពីក្រោម Link (Text Decoration)

text-decoration ច្រើនតែត្រូវបានគេប្រើ ដើម្បីលុបចោលនូវបន្ទាត់ពីក្រោម (Underline) របស់ Link <a>

  • none : លុបចោលទាំងអស់ (ពេញនិយមបំផុត)
  • underline : គូសបន្ទាត់ពីក្រោម
  • line-through : គូសបន្ទាត់កាត់ចំកណ្តាល (ប្រើសម្រាប់បញ្ជាក់ពីតម្លៃចាស់ ដែលបានបញ្ចុះតម្លៃរួច)

៣. ការបំប្លែងតួអក្សរ (Text Transformation)

ប្រើសម្រាប់ប្តូរអក្សរតូច ទៅជាអក្សរធំ (ប្រើបានតែជាមួយភាសាអង់គ្លេសប៉ុណ្ណោះ ខ្មែរគ្មានអក្សរធំទេ)។

  • uppercase : ប្តូរទៅជាអក្សរធំទាំងអស់ HELLO
  • lowercase : ប្តូរទៅជាអក្សរតូចទាំងអស់ hello
  • capitalize : អក្សរធំតែដើមពាក្យ Hello World

៤. ការដកឃ្លា និង ចន្លោះបន្ទាត់ (Spacing)

បើអក្សរអ្នកញឹកពេក អ្នកអាននឹងឈឺភ្នែក! អ្នកគួរប្រើ line-height ដើម្បីពង្រីកចន្លោះរវាងបន្ទាត់នីមួយៗ (ជាទូទៅគេកំណត់ 1.51.6 គឺល្អបំផុត)។

ចំណែក letter-spacing គឺប្រើសម្រាប់ពង្រីកចន្លោះរវាងតួអក្សរមួយទៅតួអក្សរមួយទៀត។


៥. ស្រមោលអក្សរ (Text Shadow)

text-shadow ជួយអោយអក្សរមើលទៅលេចធ្លោ មានវិមាត្រ (3D)។ តម្លៃរបស់វាគឺ៖ រុញទៅស្តាំ រុញចុះក្រោម ភាពព្រាល និង ពណ៌ស្រមោល។ (ឧ. text-shadow: 2px 2px 5px gray;)